Vibe Cafe in

ហាងកាហ្វេបន្លែសុទ្ធ 100% ដំបូងគេបង្អស់នៅកម្ពុជា

ត្រូវការកន្លែងអង្គុយជជែកកំសាន្តជាមួយមិត្តភក្តិ ជាពិសេសមានបម្រើអាហារសុខភាពមែនទេ? VIBE Cafe ជាកន្លែងសម្រាប់អ្នកហើយ។ ហាងកាហ្វេមួយនេះជាហាងដែលប្រើប្រាស់តែបន្លែស្រស់ៗ 100% មិនប្រើសាច់សត្វ ឬផលិតផលសត្វទេ។ មុខម្ហូប VIBE មានជម្រើសច្រើនពី Donut ទៅ Smoothies ។ ក្រៅពីនេះទីតាំងហាងរបស់ VIBE ងាយស្រួលរកណាស់ព្រោះនៅជិតផ្សារទួលទំពូង។ សេវាកម្មល្អ ការតុបតែងហាងក៏ស្អាត ចម្រុះទៅដោយរុក្ខជាតិពណ៌បៃតងជាច្រើនប្រភេទ ដែលធ្វើឱ្យ VIBE ក្លាយជាជម្រើសទីមួយដើម្បីគេចពីទីក្រុងដ៏អ៊ូអរនេះ។ មុខម្ហូបខ្លះៗពី VIBE៖ Amazonian Acai Bowl ធ្វើពីផ្លែ Acai និងផ្លែឈើស្រស់ៗជាច្រើនមុខ ធ្វើឱ្យវាសាកសមជាអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាព Honest Burger បឺហ្គឺធ្វើពីសណ្តែក និងបន្លែ រួមជាមួយសាឡាដ៍ និងទឹកប៉េងប៉ោះធ្វើដោយ VIBE ផ្ទាល់ Raw Zucchini Pasta ជាប្រភេទ Spaghetti មួយដែលសរសៃមីធ្វើពីបន្លែ Zucchini ជំនួសឲ្យសរសៃ… Read More