Vietnamese Cuisine in

មកស្គាល់ហ្វើ 68 តាមរទេះល្បីថាឆ្ងាញ់នៅម្ដុំផ្សារកាប់គោ

ហ្វើ គឺជាប្រភេទគុយទាវដែលល្បីប្រចាំប្រទេសវៀតណាម។ តែប្រទេសកម្ពុជាក៏មានហាងហ្វើមិនចាញ់ប្រទេសដើម​ប៉ុន្មានទេ។ តើរាល់ដងទៅញាំហ្វើនៅណាដែលមានតំលៃសមរម្យ ហើយឆ្ងាញ់នោះ? តោះកុំបារម្ភ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នា អោយស្គាល់ហ្វើឆ្ងាញ់មួយកន្លែង ដែលអ្នកគាំទ្រហ្វើប្រាកដជាមិនខកបំណងឡើយ។ ហ្វើដែលពេញនិយមនៅទីនេះបំផុតនោះគឹ ហ្វើសាច់គោ។ សាច់គោ នឹងឆ្អឹងគោត្រូវបានរម្ងាស់ក្នុងស៊ុបមានជាតិ និងក្លិនឈ្ងុយភាយៗធ្វើឲ្យអ្នកគ្រាន់តែជិះកាត់ក៏កូរពោះដែរ។ បន្ថែមពីលើសាច់គោនោះ គេមានថែមនូវប្រហិតសាច់គោ ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត។ ញ៉ាំហ្វើ អត់ជីម៉េចកើត!! អញ្ចឹងពេលញ៉ាំ កុំភ្លេចបេះជីនាងវង ជីរណា និងម្អម ដាក់ទៅក្នុងចានស៊ុបណាធានាថាដឹងតែជក់មាត់តែម្តង។ ច្របាច់ក្រូចឆ្មារបន្តិច ញេចម្ទេសចូលក្នុងស៊ុប និងលាយជាមួយទឹកសៀង ហឹរប្រៃៗ!!! គ្រាន់តែគិតទុកក៏ពិបាកទ្រាំដែរ។ មិនមែនមានតែសាច់គោប៉ុណ្ណោះទេ ពួកគេក៏មានសាច់ច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសទៀតផងដូចជា សសៃកែង និង ខួរឆ្អឹងខ្នងគោជាដើម។ អ្វីដេលពិសេសនោះគឺ នៅទីនេះក៏មានលក់មីស៊ុបសាច់ទាទៀតផង។ បានច្រើនមុខនៅកន្លែងតែមួយអញ្ចេះ បបួលមិត្តភក្ដិឲ្យហើយទៅ!!! តំលៃ​​ ៖ ចាប់ពី 7000 ​រៀល បើក ៖ 5PM – 8PM… Read More

ប្លែកថ្មីជាមួយរសជាតិអាហារក្នុងហាង​ Momo របស់អាយដូលស្រីមុំ

ថ្ងៃនេះ FoodBuzz នាំមកនូវអ្វីដែលពិសេសមួយទៀតហើយជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា។ ក្រុមកាងារ FoodBuzz បានទៅភ្លក្សរសេជាតិអាហារថ្មីប្លែកនៅហាងអាហារដែលទើបតែបើកថ្មីៗនេះរបស់ បងស្រី គង់ចាន់ស្រីមុំ ជាតារាល្បីមួយរូបនៅក្នុងប្រទេសកម្ពុជាយើង។ ក្រៅពីភាពមមាញឹកក្នុងអាជីពជាតារា បងស្រីមុំក៏បានឆ្លៀតពេលបើកអាជីវកម្មចំនួន 3 ផងដែររួមមាន Momo Food & Drink, Momo Fashion និង Momo Cosmetic ដែលមានទីតាំងនៅជាប់ៗគ្នា។ ដូច្នេះបើចង់ដឹងថា នៅហាង Momo Food & Drink មានលក់អ្វីខ្លះ ម៉ោះមកមើលទាំងអស់គ្នាអញ្ចឹង។ ចាប់ផ្តើមពីអាហារថ្មីៗស្រស់ៗ យើងមាន “បាញ់ហយទឹកកាពិ” ។ ជាការពិតណាស់បាញ់ហយគឺជាម្ហូបវៀតណាមដែលអាចរកបានគ្រប់ទីកន្លែងនៅក្នុងភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ បាញ់ហយពីហាង Momo Food & Drink នេះថ្មី ហើយប្លែកខុសពីកន្លែងដទៃ ត្រង់ថា បាញ់ហយត្រូវបានញ៉ាំជាមួយទឹកកាពិធ្វើឱ្យវាកាន់តែអស្ចារ្យ។ ពិសេសការរៀបចំ ត្រូវបានដាក់ជាថ្នាក់បាញ់ហយ ថ្នាក់សាច់និងបន្លែគ្រប់មុខ។ ទំនងភ្នែកក៏ទំនង… Read More

4 Popular Places in Phnom Penh to Eat Savory Banh Xeo

Banh Xeo, a sizzling pancake or Vietnamese street food, is quite popular among Cambodian people so looking for a place to eat Banh Xeo is not quite hard in Phnom Penh city. But finding a right place that fit your taste is quite difficult, isn’t it? Here are the 5… Read More

ចង់ញ៉ាំបាញ់ឆែវស្រួយឆ្ងាញ់ 4 កន្លែងនេះអ្នកត្រូវតែស្គាល់!

បើនិយាយពីបាញ់ឆែវ អ្នកណាមិនធ្លាប់ញុំា? តែថារកកន្លែងញុំាអោយត្រូវចិត្ត គឺរៀងពិបាកបន្តិច។ បើអញ្ជឹង សូមណែនាំកន្លែងញុំាបាញ់ឆែវឆ្ងាញ់ៗនៅភ្នំពេញយើងហ្នឹង។ (លេខរៀងមិនតាមលំដាប់) #1 បាញ់ឆែវផ្សារទួលទំពូង រទេះម្ហូបជាច្រើនតំរៀបជួរគ្នានៅផ្សារទួលទំពូងជាមួយនឹងអាហារជាច្រើនមុខដ៏សម្បូរបែប គ្រាន់តែដើរកាត់ក៏កូរពោះរួចបាត់ទៅហើយ។ មានអាហារជាច្រើនមុខរង់ចាំអោយយើងជ្រើសរើស។ ជាពិសេសក៏មានលក់បាញ់ឆែវចាក់ភ្លាមៗផងដែរ ឯរសជាតិឆ្ងាញ់ជាប់មាត់ហ្មង។ តម្លៃបាញ់ឆែវមួយចាប់ពី 5000 រៀលឡើងទៅរួមជាមួយបន្លែផ្ទាប់ជាច្រើនមុខទៀត ហើយជាធម្មតាបើកលក់ចាប់ពីម៉ោង 5 ល្ងាចទៅ។ ទីតាំង: ផ្លូវ 440 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  #2 បាញ់ឆែវកែងផ្លូវ 460 (ក្បែរសាលា ACE ទួលទំពូង) បាញ់ឆែវស្នូលសាច់ជ្រូកចិញ្ច្រាំ ស្នូលកំពិសឆ្ងាញ់ៗអាចរកបាននៅទួលទំពូងកែងផ្លូវ 460។ ចង់ញុំាបាញ់ឆែវញាំក៏បាន ជ្រលក់ផ្ទាប់ជាមួយជីស្រស់ៗក៏បាន កម្មង់បានម៉ាស្រលាញ់។ ញុំាមួយដឹងមួយហ្មង ហើយតម្លៃវិញមួយបន្ទះ 6000 រៀល ហើយអាចរកញុំាបានពីម៉ោង៤ល្ងាចឡើងទៅ។ ទីតាំង៖ ផ្លូវ 460 កែងនឹងផ្លូវ… Read More