vietnamese in

ហាងហ្វើទាំង 6 ដែលរសជាតិហ្វើឆ្ងាញ់មិនចាញ់នៅប្រទេសដើម

ហ្វើជាគុយទាវស៊ុបរបស់ជនជាតិវៀតណាមដែលត្រូវបានគេពេញនិយមទូទាំងពិភពលោក។ នៅភ្នំពេញយើងនេះ ហ្វើមានលក់ស្ទើរតែគ្រប់តំបន់។ ប៉ុន្តែហ្វើនៅហាងណាដែលឆ្ងាញ់ខ្លះ? ចំណាំ៖ តារាងនៅខាងក្រោមនេះគឺជាហាងហ្វើដែលខ្ញុំចូលចិត្តទៅ។   Pho Cali បើកកាលពីឆ្នាំមុនហាងនេះមានដល់ទៅ 3 សាខា និងមានឈ្មោះល្បីដោយសារតែសាច់គោដែលគេប្រើគឺសាច់គោអូស្រ្តាលី។ តម្លៃ: 3.8 – 6$ ទីតាំង: ទួលគោក  ផ្សារថ្មី  បឹងកេងកង   Seven Diamond Noodle House ស្ថិតនៅខាងជើងនៃក្រុងភ្នំពេញហាងនេះមានលក់ស៊ុបជាច្រើនប្រភេទដែលក្នុងនោះក៏មានហ្វើផងដែរ។ ក្នុងតំលៃ 5 ដុល្លារ អ្នកអាចញ៉ាំបានចានតូចល្មមមួយចម្អែត តែបើសិនជាថែមតែ 50 សេនទៀត អ្នកនឹងទទួលបានមួយចានធំដែលស្ទើតែគុណនឹង 2របស់ចានតូច។ តម្លៃ: 4 – 5$ ទីតាំង: កាំកូស៊ីធី | Google Map Pho Town ហាងនេះទើបតែនឹងបើកប៉ុន្តែហ្វើរបស់គេមានរសជាតិមិនចាញ់អ្នកមុនៗ។ តម្លៃ: 3.8$ – 5$ ទីតាំង: ជាន់ផ្ទាល់ដីរបស់ Eastland tower, ផ្លូវសម្ដេចប៉ាន | Googlemap 53 Central… Read More

បាញ់ស៊ុងកែងផ្សារអូឡាំពិចល្បីឆ្ងាញ់ មួយចានមានគ្រប់មុខ

និយាយពីអាហារពេលព្រឹក គឺច្រើនសំបូរបែបមែនទែនដូចជាគុយទាវ មី បាយ បបរ និងបាញ់ស៊ុងផងដែរ ប៉ុន្តែប្រហែលជាធ្លាប់ញុំាកន្លែងខុសៗគ្នា តែឥលូវ Foodbuzz ប្រាប់កន្លែងដែរល្បី និង ឆ្ងាញ់ធានាត្រូវមាត់អ្នកទាំងអស់គ្នាមិនខាន។ បាញ់ស៊ុងនៅអូឡាំពិចនេះគឺដំណើរការជាយូរណាស់មកហើយ ក៏ប៉ុន្តែរសជាតិ និង តម្លៃមិនឡើងថ្លៃនោះទេ មិនតែប៉ណ្ណោះចំនុចពិសេស គឺ បាញ់ស៊ុងរបស់គាត់គឺថ្មីៗ និង លាបប្រេងស្លឹកខ្ទឹមលាយចូលគា្នបានល្អ ហើយមួយចានៗ ញុំាសឹងតែមិនអស់ ដោយសារតែ មានសាច់គ្រប់មុខ តែម្តង ដូចជា ប៉ាតេ សាច់ជ្រូកឆា ចៃយ៉រ បន្លែ បើទៅកន្លែងផ្សេង ប្រហែលជារើសបានតែ 2 មុខទេ និងជាពិសេសគឺទឹកត្រីនិងទឹកខ្ទិះដូងដែលធ្វើអោយបាញ់ស៊ុងមួយចាននេះកាន់តែឈ្ងុញនិងគួរអោយចង់ញុំា។ បន្ថែមពីលើនេះ បើបានកាហ្វេត្រជាក់ៗ ឬ តែក្រូចឆ្មាមួយកែវអែមម៉ង! 😉 ទីតាំង: ផ្លូវ 310 កែងផ្លូវ199 (ទល់មុខ Virak Bunthan Station ផ្សារអូឡាំពិច)… Read More

តោះសាកនំបាញ់ត្រាងអាំងប្លែកមាត់ល្បីនៅក្រោយបាក់ទូក

នៅក្រោយវិទ្យាល័យបាក់ទូកមានកន្លែងលក់នំបាញ់ត្រាងអាំងដ៏ល្បីល្បាញមួយដែលមានមនុស្សចូលទិញមិនដាច់។ នំបាញ់ត្រាងអាំងនេះ ធ្វើឡើងពីបន្ទះនំបាញ់ត្រាង ផ្សំជាមួយបង្គារក្រៀម ខ្លឹមលីង ស្លឹកខ្លឹង ប្រហិតហតដក ប្រហិតក្តាម និង ស៊ុតមាន់។ មិនត្រឹមតែប៉ុណ្ណោះ នៅកន្លែងលក់បាញ់ត្រាំងអាំងបាក់ទូកនេះក៏មានលក់នូវបាយក្តាំង និង នំប៉័ងផងដែរ។ ចាំកាលទៀត ទៅសាកឲ្យស្គាល់រសជាតិបាញ់ត្រាងម្តងមើល៎! ប្រភេទតម្លៃ៖ ៤០០០៛ សម្រាប់មួយចាន។ អាស័យដ្ឋាន៖ ក្រោយវិទ្យាល័យបាក់ទូក នៅជិត Pink House។

ញ៉ាំម្ហូបអ្នកស្រុកតាមបណ្ដោយទន្លេមេគង្គនៅ La’Baab

ភោជនីយដ្ឋានម្ហូបបែបខ្មែរមានច្រើនគួរសមដែរ ប៉ុន្តែតើមានកន្លែងណាដែលមានម្ហូបឆ្ងាញ់ រសជាតិខ្មែរចំៗ ហើយមានការតុបតែងហាងបែបខ្មែរបុរាណពិតៗទៀតនោះ? បើអ្នកកំពុងរកតែស្វែងរកភោជនីយដ្ឋានបែបនេះ កុំរលងទៅភ្លក្សម្ហូបខ្មែរនៅ La’Baab ឲ្យសោះ! La’Baab ឬ បើអានជាខេមរភាសាថា ”ល្បាប់“ គឺជាភោជនីយដ្ឋានបម្រើម្ហូបតាមបណ្ដោយទន្លេមេគង្គ ដែលទើបតែបើកដំនើរការពីពេលថ្មីៗនេះ។ ភោជនីយដ្ឋាន La’Baab មានបំរើជាម្ហូបខ្មែរ និង រៀតណាមជាច្រើនមុខ ចំអិនថ្មីៗដោយចុងភៅយ៉ាងចំណាន ដែលរួមមានដូចជា ខ្យងចំហុយសាច់ជ្រូកចិញ្រុំលាយគល់ស្លឹកគ្រៃ ប្រហុកខ្ទិះ ការីខៀវគ្រឿងសមុទ្រ កួងបង្គារ ណែមណឿង ជាដើមដែលសុទ្ធតែឆ្ងាញ់ៗនិងគួរឲ្យចង់ថតបង្ហោះតាមបណ្ដាញសង្គមអួតមិត្តភក្ដិតែម្ដង។ បើនិយាយពីការតុបតែងហាងវិញគឺធានាថាប្លែកភ្នែក  មិនដូចអ្វីដែលអ្នកមិនដែលប្រទះពីមុនឡើយ។ ពេលដែលអ្នកឈានចូលLa’Baab អ្នកនឹងមានអារម្មណ៍ហាក់ដូចជាអ្នកបានហោះទៅកាន់អតីតកាល ទៅសម័យបុរាណ ត្រលប់ទៅរស់នៅក្នុងផ្ទះឈើវិញអញ្ចឹង។ ក្រៅពីតុបតែងបែបខ្មែរពិត និង លំអដោយក្រមារ រូបថត ឧបករណ៍នេសាទខ្មែរនៅបិរវេណខាងក្នុងហាងនេះហើយ ទេសភាពពេលដែលអ្នកក្រលេកមើលចេញទៅក្រៅបង្អួចក៏ស្អាតម្យ៉ាងដែរ ព្រោះថាហាង La’Baab នេះគឺនៅជាន់ទីពីរ ដូច្នេះអ្នកអាចទស្សនានិងថតរូបចរាចរណ៍យ៉ាងមមាញឹក និង ទេសភាពអគារខ្ពស់ៗដូចជា Vattanac Tower និង Canadia Tower… Read More

[ENDED] Taste the New Pho Cali in Town and Get Special Offer

New Pho Restaurant is here, and they have some special offer for you so hear it. Until 31st of 2016, just visit Pho Cali and check-in there will receive FREE Yummy Bone or Cali Milk Tea. It’s like hitting 3 birds on one stone, this is great! Eligibility: Only for… Read More

4 Great Vietnamese Restaurants to Drop By!

Have you ever been through a situation when you want to go for Vietnamese food, but then you can’t find to seem a good place to go or you just go completely blank whenever it is time for Decision? Well, we have all been there. But! Good news, if you… Read More