western in

Woody Cafe and Salad Bar: the First Shibuya Toast in Phnom Penh

Savory honey french toast, dribbled with whatever your heart desire – chocolate, fruit, sorbet, pocky stick, candy or toppling with ice cream with your favorite flavor. Does it awake your inner enthusiastic yet? You probably have to take a flight to Tokyo for this amazing dish. But no longer worry,… Read More

ម៉ោះ សាក Shibuya Toast នំប៉័ងថូសល្បីរបស់ជប៉ុនមកដល់កម្ពុជាហើយនៅ Woody Cafe and Salad Bar

Shibuya Toast គឺជានំប៉័ងថូសល្បីនៅប្រទេសជប៉ុនដែលមានរសជាតិផ្អែមឆ្ងាញ់ផ្បំជាមួយទឹកឃ្មុំ និងបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តដូចជាសូកូឡា ផ្លែឈើ នំ Pocky ស្ករគ្រាប់ និងការ៉េមជាដើម។ ចាប់អារម្មណ៍តិចៗនៅ? ទាល់តែទៅដល់ជប៉ុនណា បានបានញ៉ាំ តែឥឡូវជិះត្រឹមផ្លូវត្រសក់ផ្អែមបានញ៉ាំហើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីមួយ ដែលប្រិយមិត្តអាចអង្គុយបានទាំងញ៉ាំកាហ្វេ ទាំងអាហារ 3 ពេល និង  Shibuya Toast ប្រចាំហាងនេះតែម្ដង។ ប្រិយមិត្តជិះហួស IBC (International Book Center) បន្ដិច ប្រិយមិត្តនឹងឃើញហាងកាហ្វេ Woody Cafe & Salad Bar នៅខាងស្ដាំដៃដែលមានទីធា្លចតឡាន និងម៉ូតូធំទូលាយ។ គ្រាន់តែឈានជើងក្នុងហាង អ្នកនឹងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់ ការតុបតែងបែបសាមញ្ញតែរ៉ូមែនទិចទៅតាមបទចម្រៀងដែលមានសូរសៀងល្វើយៗនៅក្នុងហាង។ Woody Cafe & Salad Bar ជាហាងកាហ្វេ តែមានបម្រើជាអាហារអ៊ឺរ៉ុបជាច្រើនមុខ។ អ្វីដែលសំខាន់នោះគឺ ហាងមួយនេះផ្ដោតទៅលើអាហារថែរក្សាសុខភាពគ្មានសារធាតុកាបូនអ៊ីដ្រាតនៅក្នុងអាហារដូចជាសាឡាដដែលត្រូវបានបម្រើជូនប្រិយមិត្តជាច្រើនរសជាតិហ្នឹងតែម្ដង។… Read More

{:kh}ទទួលអារម្មណ៍​បែបធម្មជាតិ តែស៊ីវីល័យពី Lot 369{:}{:en}Lot 369 Brings Modern Café Vibe in TTP & BKK{:}

{:kh}ជិះក្នុងភ្នំពេញ ក្រឡែកទៅណាក៏ឃើញហាងកាហ្វេដដែលគ្មានអ្វីប្លែក តែថ្ងៃនេះ FoodBuzz សូមណែនាំហាងកាហ្វេមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែរីករាយក្នុងការអង្គុយញ៉ាំកាហ្វេ និងអាហារក្នុងហាងនេះ។   គ្រាន់តែដើរចូលក្នុងហាង អ្នកនឹងចាប់អារម្មណ៍ការតុបតែងបែបស៊ីវីល័យ និងភាពស្រស់ថ្លាជាមួយផ្កាដែលដាំលំអរក្នុងហាង Lot 369  សម្បីតែបុគ្គលិកក៏រួសរាយរាក់ទាក់ធ្វើឲ្យអ្នកចង់អង្គុយនៅយូរដែរ។ Lot 369 មានដល់ទៅ 2 សាខា – សាខាបឹងកេងកង និងសាខាទួលទំពូង – ប្រិយមិត្តទៅមួយណាក៏បាន ព្រោះថាពិសេសដូចគ្នានោះអី។ នៅទីនេះមានបម្រើតាំងពីកាហ្វេ តែ ទឹកផ្លែឈើស្រស់ ទឹកផ្លែឈើក្រឡុក ទឹកក្រឡុកជាលក្ខណៈ Milkshake និងភេសជ្ជៈសុខភាពទៀតផង។ ប្រិយមិត្តគួរតែសាក Avocado Smoothie ប្រចាំហាងនេះ ព្រោះថាភេសជ្ជៈមួយនេះមិនត្រឹមតែជាផ្លែប៊ឺរក្រឡុកនោះទេ តែលាយជាមួយនឹង Expresso ចំនួនមួយស៊តទៀតផង។ ពេលដែលញ៉ាំវាចូលក្នុងមាត់ ប្រិយមិត្តនឹងទទួលបានរសជាតិផ្អែមពីប៊ឺរ និងកាហ្វេដ៏ឈ្ងុយគ្រប់ម៉ាត់ដែលអ្នកលេបវាចូល។ មិនតែប៉ុណ្ណោះ Lot 369 មិនមែនមានតែភេសជ្ជៈនោះទេ មានទាំងអាហារអ៊ឺរ៉ុប និងអាស៊ី ហើយពេលដែលទៅដល់ហាងនេះ ប្រិយមិត្តកុំភ្លេចសាកនូវអាហារពីរបីមុខដែល FoodBuzz នឹងណែនាំជាបន្ដបន្ទាប់នេះ។… Read More

{:kh}ញុំាអាហារហ្វ្រីសម្រាប់ក្មេងៗនៅ Hard Rock Café រៀងរាល់ថ្ងៃអាទិត្យ!{:}{:en}Free Food for Kids from Hard Rock Café Every Sunday!{:}

{:kh}ចុងសប្តាហ៍ម្ដងៗពិបាករកកន្លែងជូនក្មេងៗជាទីស្រលាញ់ទៅញុំាអាហារមែនទេ? អស់បារម្ភ ដោយសារ Hard Rock Café យល់ចិត្តលោកអ្នកជានិច្ច! រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 11AM-5PM លោកអ្នកអាចនាំកូន ក្មួយ ឬ ប្អូនតូចៗរបស់លោកអ្នក ទៅញុំាអាហារនៅ Hard Rock Café ដោយឥតគិតថ្លៃ ដោយលោកអ្នកគ្រាន់តែធ្វើការកុម្មង់អាហារសម្រាប់ខ្លួនផ្ទាល់ នោះក្មេងតូចៗដែលលោកអ្នកនាំទៅជាមួយនឹងអាចញុំាអាហារបានហ្រ្វីភ្លាមៗ។ ចំណេញប្រាក់ហើយ បានរបស់ញុំាឆ្ងាញ់ទៀត! ជួបគ្នានៅ Hard Rock ចុងសប្តាហ៍នេះណា៎! បញ្ជាក់៖ ការផ្តល់ជូននេះមានផ្តល់ជូនសម្រាប់តែការកុម្មង់ញុំាក្នុងហាង និង ក្មេងអាយុក្រោម 11 ឆ្នាំតែប៉ុណ្ណោះ ហើយមិនអាចបូកផ្សំជាមួយការផ្តល់ជូនផ្សេងទៀតបាននោះទេ! ទីតាំង៖ Hard Rock Café ភ្នំពេញ & សៀមរាប {:}{:en}Looking for places to take your beloved little ones… Read More

{:kh}សាកភីហ្សាវែងជាងគេនៅភ្នំពេញ និង អាហាររសជាតិអ៊ីតាលីដើមពិតៗនៅ Terrazza{:}{:en}The longest pizza in Phnom Penh with the best value and authentic Italian dining at Terrazza{:}

{:kh}តើអ្នកចូលចិត្តភីហ្សា និង អាហារអ៉ីតាលីកម្រិតណាដែរ? បើចូលចិត្តខ្លាំងៗ យើងសូមណែនាំអ្នកមកកាន់ហាងអ៉ីតាលីមួយដែលឈរជើងនៅក្នុងប្លុកបឹងកេងកងនេះឯង! Terrazza គឺជាភោជនីយដ្ឋានអ៉ីតាលីដែលបើកដំណើរការប្រមាណជា 5 ឆ្នាំមកហើយ ហើយអ្វីដែលពិសេសជាងហាងម្ហូបអ៊ីតាលីផ្សេងៗទៀតនោះគឺពួកគេមានមេចុងភៅជំនាញដែលជាជនជាតិអ៉ីតាលី និង គ្រឿងផ្សំសុទ្ធតែមកពីតំបន់ដើមនៅប្រទេសអ៉ីតាលីផ្ទាល់តែម្តង។ មុខម្ហូបរបស់ Terrazza ក៏ត្រូវបានផ្លាស់ប្តូរ និង វិវត្តិជាប្រចាំផងដែរ ដូច្នោះប្រសិនបើលោកអ្នកធ្លាប់អញ្ជើញមកញុំាពីមុន ពេលនេះលោកអ្នកអាចនឹងទទួលបាននូវមុខម្ហូបថ្មីៗបន្ថែមទៀត។ សម្រាប់អាហារអ៉ីតាលី ដឹងតែមិនអាចខ្វះបាននោះទេនូវភីហ្សា! អ្វីដែលអស្ចារ្យជាងហាងដទៃគឺ Terrazza មានផ្តល់ជូននូវភីហ្សាប្រវែងមួយម៉ែត្រជាងដែលមានឈ្មោះថា Pizza Al Metro ដែលត្រូវបានដុតក្នុងឡដែលធ្វើឡើងយ៉ាងពិសេសតាមក្បួនខ្នាតអ៉ីតាលី។ Pizza Al Metro មានតម្លៃចាប់ពី $25.00 ឡើងទៅតែប៉ុណ្ណោះដែលមានដល់ទៅ 30 ចំណិត ហៅតែភីហ្សាមួយអាចញុំារហូតទៅដល់គ្នាពី 5-8 នាក់ឯណោះ។ ហើយលោកអ្នកអាចជ្រើសរើសរសជាតិបន្ថែមរហូតទៅដល់ 5 មុខដាក់ពីលើភីហ្សាតែមួយ។ ចំណេញហើយ បានឆ្ងាញ់មាត់ទៀត! ក្រៅពីភីហ្សា Terrazza ក៏មានបម្រើជូនជាអាហារអ៉ីតាលីជាច្រើនមុខទៀតដូចជា Burrata Queen គឺជាអាហារមួយមុខដែលផ្សំពីឈីសមួយប្រភេទឈ្មោះ… Read More

{:kh}Skybar តែមួយគត់នៅកម្ពុជាដែលមានស្រាបៀរដល់ទៅជាង 30 ប្រភេទខុសៗគ្នា{:}{:en}A Skybar with Largest Craft Beer Collection in Phnom Penh{:}

{:kh}ប្រិយមិត្ត FoodBuzz ភាគច្រើនប្រហែលជាបានដឹងឬក៏ធ្លាប់បានទៅ 5 Drunk Men រួចទៅហើយ អញ្ចឹងប្រាកដជាដឹងហើយថាភោជនីយដ្ឋាននិង skybar នេះមានម្ហូបនឹងភេសជ្ជៈឆ្ងាញ់ៗ និង តម្លៃសមរម្យប៉ុណ្ណាហើយ។ ប៉ុន្ដែអ្វីដែលអ្នកប្រហែលជាមិនទាន់ដឹងនោះគឺ 5 Drunk Men មានស្រាបៀរដល់ទៅជាង 30 ប្រភេទខុសៗគ្នាឯណោះ ច្រើនជាងគេនៅប្រទេសកម្ពុជា។ ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំស្រាបៀរ ជាពិសេស Craft Beer តែម្ដង! ព្រោះថាពេលនេះ 5 Drunk Men គឺបាននាំចូលនូវ craft beer ជាង 30 ប្រភេទ រសជាតិប្លែកៗផ្សេងៗគ្នា ហើយ craft beer នេះគឺភាគច្រើនផលិតនៅកម្ពុជាផ្ទាល់ ប៉ុន្ដែសំរាប់ការនាំចេញទៅលក់ក្រៅប្រទេស ដូច្នេះមិនមានលក់នៅលើទីផ្សារកម្ពុជាឡើយ។ អ្វីទៅជា craft beer? Craft beer គឺជាស្រាបៀរមួយប្រភេទដែលគេផលិតក្នុងរោងចក្រស្រាបៀរតូចៗ តាមរបៀបបុរាណ ដោយមិនប្រើម៉ាស៊ីនទំនើបឡើយ… Read More

{:kh}បឺហ្គឺរមួយតែ 2900 រៀលតែប៉ុណ្ណោះនៅ Hard Rock Cafe នាថ្ងៃទី 14 នេះ{:}{:en}Grab Legendary Burgers at Hard Rock Cafe at ONLY 0.71 cents {:}

{:kh}ចង់សាករសជាតិប៊ឺហ្គឺប្រចាំហាង Hard Rock Cafe អត់? នាថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ខាងមុខនេះ Hard Rock Cafe មានការផ្តល់ជូនប៊ឺហ្គឺប្រចាំហាង Legendary Burger តែក្នុងតម្លៃ2900៛ ប៉ុណ្ណោះ (តម្លៃដើម $12 – $13.5) ចាប់ពីម៉ោង 11AM – 12PM! ម៉េចបាន Legendary Burger តម្លៃតែ 2900៛ អញ្ចឹង? ការផ្តល់ជូនពិសេសនេះ គឺដើម្បីគំរប់ខួប47ឆ្នាំរបស់ Hard Rock Cafe ដែលត្រូវបានគេបង្កើតឡើងតាំងពីថ្ងៃទី14 ខែមិថុនា ឆ្នាំ1971មកម៉្លេះដោយផ្តើមទ្បើងដោយជនជាតិអាមេរិក 2 នាក់ដែលស្រលាញ់និងចូលចិត្តតន្រ្តី។ ប្រិយមិត្ត FoodBuzz ច្បាស់ជាឆ្ងល់ហើយថានៅក្នុងLegendary Burger មានអីខ្លះ? ក្នុង Legendary Burger មានសាច់គោចិញ្រ្ចាំ… Read More

{:kh}Le Garden: មុខម្ហូបកាន់តែច្រើនជាងមុន និងការថែមជូនពិសេស{:}{:en}Le Garden Restaurant & Cafe: New Menu + Exciting Deal {:}

{:kh}FoodBuzz ធ្លាប់ចុះផ្សាយអំពីភោជនីយដ្ឋានថ្មីបែបទំនើបនៅម្ដុំទួលគោកនេះម្ដងរួចទៅហើយ ប៉ុន្ដែថ្ងៃនេះ FoodBuzz មកម្ដងទៀតព្រោះថាទាន់ឱកាសពិសេសស្របពលដែល Le Garden ទើបតែបន្ថែមមុខម្ហូបថ្មីយ៉ាងច្រើនមុខដែលមានទាំងអាហារពេលព្រឹកបែប មី គុយទាវ និងម្ហូបកុម្ម៉ង់បែបឆា និង សម្លរផ្សេងក៏មានដែរ។ ចង់ដឹងថាមានអីខ្លះអត់? តោះមកមើលទាំងអស់គ្នា! សំរាប់ផ្នែកអាហារពេលព្រឹក Le Garden បានបន្ថែមអាហារយ៉ាងច្រើនមុខដូចជា គុយទាវប្រហិតសាច់គោ គុយទាវសាច់ផាកឡូវ គុយទាវគ្រឿងសមុទ្រ គុយទាវភ្នំពេញ គុយទាវតុងយ៉ាំ គុយទាវខគោ ហើយក៏មានជាបាយភ្លៅមាន់ បាយទាខ្វៃ បាយសាច់លាយ 2 ឬ 3 ហើយក៏មានជាប្រភេទមីគោកផ្សេងៗ និងបបរគ្រឿង បបរទាខ្វៃ និងបបរគ្រឿងសមុទ្រអីផងដែរ។ បើនិយាយអំពីមុខម្ហូបសំរាប់ពេលថ្ងៃត្រង់វិញក៏មិនខ្វះម្ហូបឆ្ងាញ់ដែរទាំង ម្ហូបបែបថៃ វៀតណាម ចិនអីក៏មាន បែបខ្មែរក៏មិនខ្វះ ដូចជា ឆាសាច់ជ្រូកចញ្រ្ចាំម្រះព្រៅ ឆាឆ្អឹងជំនីជ្រូកជូរអែម សម្លរតុងយ៉ាំគ្រឿងសមុទ្រ សម្លរការីសាច់មាន់ សម្លរម្ជូរយួនសាច់ត្រី សម្លរម្រះ សម្លរម្ជូរពងត្រី ឬ ក៏សម្លរកកូរអីក៏មានដែ។… Read More

{:kh}អ្វីដែលអ្នកគួរដឹង និង ចំនុចពិសេសរបស់ Hard Rock Cafe ភ្នំពេញ{:}{:en}Anything you should know about Hard Rock Cafe Phnom Penh{:}

{:kh}មានអារម្មណ៍ធ្លាប់លឺ ធ្លាប់ឃើញ Hard Rock Cafe  ពីមុនមកមែនទេ? ប្រាកដណាស់ Hard Rock Café បានលេចមុខជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាយើងនេះនៅឯក្រុងសៀមរាបតាំងពីឆ្នាំ 2014 មកម្ល៉េះ ប៉ុន្តែនៅតែមានភ្ញៀវជាច្រើនដែលមិនទាន់ដឹងច្បាស់ពី Hard Rock Cafe  ជាមួយនឹងភាពល្បីល្បាញ និងប្រភពដើមរបស់ហាងកាហ្វេមួយនេះ។ មុននឹងបកស្រាយ ប្រសិនបើអ្នកមិនទាន់បានដឹងទេនោះ Hard Rock Cafe បានមកដល់រាជធានីភ្នំពេញហើយ ដែលមានទីតាំងនៅក្នុងបរិវេណ Exchange Square ដ៏ទៅពីរជាន់។ Hard Rock Cafe មិនត្រឹមជាហាងកាហ្វេ ឬក៏បារដូចដែលអ្នកធ្លាប់ដឹងនោះទេ តែគឺជាប្រេនភោជនីយដ្ឋានដែលបម្រើជូនម្ហូបបែបបញ្ចឹមប្រទេសជាច្រើនមុន រួមមានទាំងបារ និង ហាងកាហ្វេបែបស្តង់ដាអាមេរិកនៅក្នុងកន្លែងតែមួយតែម្តង។ ហើយសាខារបស់ Hard Rock Cafe នៅភ្នំពេញមូយនេះគឺពិតជាប្លែក ដែលមានចំនុចគួរឲ្យចាប់អារម្មណ៍ និងចង់សាក ត្បិតថាមិនខុសពីសាខាសៀមរាបនោះទេ Hard Rock Cafe… Read More

{:kh}សាច់ឆ្អឹងជំនីដុតផុយតាមរសជាតិអាមេរិចពិតៗនៅ D2 Smokehouse{:}{:en}D2 Smokehouse: Smoked Meat Paradise{:}

{:kh}ប្រសិនបើលោកអ្នកចូលចិត្តញុំាអាហារបែបបញ្ចឹមប្រទេស ជាពិសេសអាហារដែលមានរូបមន្តដើមមកពីប្រទេសអាមេរិច មកញុំាអាហារនៅ D2 Smokehouse ពិតជាមិនខកបំណងនោះទេ។ D2 Smokehouse មាននូវរូបមន្តពិសេសក្នុងការចម្អិនសាច់ដែលចុងភៅជាម្ចាស់ហាងបានពាំនាំមកពីស្រុកកំណើតរបស់គាត់ផ្ទាល់នៅសហរដ្ឋអាមេរិច។ FoodBuzz សូមណែនាំឲ្យភ្លក្សនូវ Smoked Spare Ribs ដែលជាឆ្អឹងជំនីជ្រូកដែលត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងអស់រយៈពេលយ៉ាងយូរជាមួយផ្សែងក្នុងឡចម្អិនសាច់ ដើម្បីធានានូវភាពទន់ល្មើយរបស់សាច់ជ្រូក។ សូម្បីតែតុល្យភាពនៃរសជាតិប្រៃផ្អែមត្រូវបានថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ហើយសាច់ក៏មានសភាពផុយឆ្ងាញ់សឹងតែមិនបាច់ពិបាកទំពារ។ ប្រសិនបើអ្នកមិនសូវចូលចិត្តអង្គាមឆ្អឹងដូចជាពួកយើងទេនោះ អ្នកក៏អាចញុំា Smoked Pulled Pork ជាសាច់ជ្រូកចំនិតមានរសជាតិដូចគ្នាប៉ុន្តែត្រូវបានដកចេញពីឆ្អឹង ងាយស្រួលក្នុងការញ៉ាំ ដាក់ចូលមាត់អស់មិនដឹងខ្លួន។ ក្រៅពីនេះ ពួកគេក៏មានស្លាបមាន់អាំងផ្សែងដែលហៅថា Smoked Chicken Wings ផងដែរសម្រាប់អ្នកចូលចិត្តសាច់មាន់។ ក្រោយពីអាំងផ្សែងរួច ស្លាបមាន់បំពងទាំងនោះក៏ត្រូវបានយកទៅបំពង មុនពេលចេញមកជាសាច់ដែលមានភាពទន់ល្មើយឆ្ញាញ់នៅខាងក្នុងបូកផ្សំនឹងស្បែកដ៏ស្រួយឆ្ញាញ់ជាប់មាត់នៅខាងក្រៅ។ ស្លាបមាន់បំពងនេះចម្អិនមានរសជាតិផ្អែមបន្តិច ព្រោះតម្រូវឲ្យជ្រលក់នឹងទឹកជ្រលក់ហិរៗតិចៗទៅ ធានាថានឹងផ្តល់ជូននូវរសជាតិដែលលោកអ្នកមិនដែលធ្លាប់បានញុំាពីមុនមក។ D2 Smokehouse ក៏មានលក់នូវបឺហ្គឺ និង តាកូជាច្រើនប្រភេទ លោកអ្នកអាចជ្រើសរើសបាននូវជម្រើសសាច់ជ្រូក ឬ សាច់មាន់ផងដែរ។ មួយមុខៗសុទ្ធតែចម្អិនយ៉ាងយកចិត្ត ទុកដាក់ដើម្បីធានានូវគុណភាព និង រសជាតិដែលលោកអ្នកមិនអាចទៅរកញ៉ាំបាននៅកន្លែងដទៃ។… Read More

{:kh}ហាងកាហ្វេស្ទាយជប៉ុន On The Table សម្ពោធសាខាដំបូងនៅ AEON សែនសុខជាមួយនឹងការផ្តល់ជូនដ៏ពិសេស{:}{:en}On The Table kicks off first store in Cambodia at AEON Sen Sok{:}

{:kh}On the Table Cambodia ជាប្រេនហាងអាហារ និងកាហ្វេ បែបស្ទាយជប៉ុនដែលទើបតែបើកសាខាដំបូងក្នុងទីក្រុងភ្នំពេញ មានទីតាំងនៅជាន់ទី 2 ខាងក្នុងផ្សារទំនើប AEON សែនសុខ។ ជាមួយនឹងការតុបតែងគួរឲ្យចាប់អារម្មណ៍ និង ស្រស់ស្អាតប្លែកខុសពីហាងដទៃនោះ On the Table មានបម្រើជូននូវអាហារជាច្រើនប្រភេទ រួមមានអាហារបែបជប៉ុន អ៊ីតាលី និងអឺរ៉ុបផងដែរ។ On the Table នឹងធានាផ្តល់ជូននូវបទពិសោធន៍ទទួលទានអាហារដ៏ប្លែក អមជាមួយបរិយាកាសកាន់តែស្រស់ស្រាយមួយកម្រិតទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.facebook.com/OnTheTableCambodia/ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 089 511 119{:}{:en}On the Table Cambodia, a brand new Tokyo-style café, opens its first store in Cambodia in AEON Sen… Read More

{:kh}ICYMI: ខ្លីៗប្រចាំសប្ដាហ៍ – Week #3-4 មេសា{:}{:en}ICYMI: Week #3-4 April, Weekly Wrap Up{:}

{:kh}ប្រសិនបើចង់ដឹងថាមានអ្វីថ្មី ប្លែក កាលពី 2 សប្តាហ៍ចុងក្រោយក្នុងខែមេសា សូមអានអត្ថបទនេះទាំងអស់គ្នាណា!   មានហាងណាបើកថ្មីខ្លះ?   5 Drunk Men 5 Drunk Men គឺជា Skybar ថ្មីមួយនៅទីក្រុងភ្នំពេញដែលមាននូវបរិយាកាសល្អ ម្ហូបអាហារក៏ឆ្ងាញ់ហើយមានអនាម័យខ្ពស់ ហើយភេសជ្ជៈក៏ដូចជាអាហារផ្សេងៗមានច្រើនជម្រើស។ កុំភ្លេចមកសាក Cocktail មួយកែវនៅទីនេះនៅចុងសប្តាហ៍នេះ! ម៉ោង៖ 5PM – 1AM (សំរាប់ 5 Drunk Men) , 11AM – 9PM (សំរាប់ Couch Potato Cafe)  តម្លៃចាប់ពី៖ $3.5 (Cocktail ចាប់ពី $3.5, ស្រាបៀរចាប់ពី $1.00/កែវ និង ស្រាក្រហមចាប់ពី $4.50/កែវ) ទីតាំង៖ ផ្ទះលេខ 317E, វិថីព្រះស៊ីសុត្ថិ នៅខាងមុខជិតវត្តឧណ្ណាលោម | Googlemap  ចំណតទ្បាន៖ នៅខាងមុខវត្តឧណ្ណាលោម ចម្ងាយប្រហែល 100m ពី Couch Potato Café &… Read More