Yosaya in

យ៉ូសាយ៉ា ហាងម្ហូបថៃតម្លៃសមរម្យបើកសាខាថ្មីនៅម្ដុំទួលទំពូង

ស្គាល់យ៉ូសាយ៉ាហើយមែនទេ FoodBuzz បានណែនាំមិនប៉ុន្មានខែមុន។ អានអត្ថបទមុន។ តែថ្ងៃនេះ FoodBuzz នឹងណែនាំនូវសាខាថ្មីរបស់ យ៉ូសាយ៉ាបើកនៅក្បែរផ្សារទួលទំពូងដែលចាប់ផ្ដើមបើកលក់មិនប៉ុន្មានខែមុននេះ។​ យ៉ូសាយ៉ាហាងម្ហូបថៃនេះមានលក់មុខម្ហូបជាច្រើនបែបច្រើនយ៉ាង រួមទាំងម្ហូបសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាពិសេសមានប្រភេទអាហារសម្រន់ជាច្រើនមុខទៀត។​ ម្ចាស់ហាងជាជនជាតិថៃ រីឯម្ហូបចម្អិនដោយជនជាតិថៃផ្ទាល់ តែកុំភ័យរឿងហឹរញ៉ាំអត់កើត ប្រិយមិត្តអាចកុម្ម៉ង់កំរិតហឹរទៅតាមចំណូលចិត្តរបស់ប្រិយមិត្តបាន។ ឥឡូវមើលថាមានម្ហូបអី្វឆ្ងាញ់ៗខ្លះនៅយ៉ូសាយ៉ា! ផាត់ថៃ គឺជាគុយទាវឆាមួយប្រភេទប្រចាំប្រទេសថៃដែលទទួលបានការកុម្ម៉ង់និង​ទទួលទានយ៉ាងច្រើនកុះករ។ គ្រឿងផ្សំក្នុងគុយទាវឆាមួយចាននេះមានដូចជាគុយទាវ តៅហ៊ូ ស៊ុត ទឹកស៊ីអ៊ីវ​ បង្គាគ្រៀម ម្ទេស ស្ករត្នោត ឬស្ករស និងបង្គាស្រស់។ ជាធម្មតាមុខម្ហូបមួយចាននេះគឺមានសណ្ដែកដីនិងសណ្ដែកបណ្ដុះស្រស់អមជាមួយនឹងក្រូចឆ្មារដែលជារូបមន្តបង្កើនភាពឆ្ងាញ់របស់ផាត់ថៃនេះផងដែរ។​ ទោះបីជាការរួមបញ្ចូលគ្នា រវាងបង្គានិងតៅហ៊ូ គឺជាប្រពៃណីនៃការញ៉ាំរបស់ផាត់ថៃ តែ អ្នកក៏អាចកុម្ម៉ង់ផាត់ថៃសាច់មាន់មកជំនួសបង្គារបានដែរ ឬបើអ្នកមិនចង់ញុំាសាច់ អាចហៅជាផាត់ថៃបួសដែលមានតែបន្លែនិងតៅហ៊ូផងដែរ។ តុងយុំា សាកសមបំផុតសម្រាប់អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាចជាមូយនឹងរសជាតិជូរហឹរ ហៅតុងយ៉ាំមួយចាននេះមក ប្រាកដជាស្រលះបំពង់កល្អណាស់។​ អ្នកដែលចូលចិត្តញុំាតុងយុំាប្រាកដជាចូលចិត្តរសជាតិម្ហូបនៅ​យ៉ូសាយ៉ា ទាំងអនាម័យ និងរសជាតិឆ្ងាញ់ជាប់មាត់។​ មិនត្រឹមតែតុងយុំាទេមានរសជាតិ​ឆ្ងាញ់ ញ៉ាំមឹកក្រូចឆ្មារក៏ឆ្ងាញ់មិនចាញ់គ្នាដែរ។​ និយាយពីមឹក វិញគឺស្រស់ៗញុំាមួយម៉ាត់ហើយចង់ញុំាមួយម៉ាត់ទៀត។​​ ចង់ញុំាបែបណាក៏បាន​ មុខម្ហូបជាច្រើនមុខមានក្នុងម៉ឺនុយសម្រាប់ជ្រើសរើស។​ គុយទាវតុងយុំាសាច់គោនេះក៏ឆ្ងាញ់ម៉្យាងជាពិសេសរសជាតិទឹកស៊ុបនិងប្រហិតសាច់គោដែលមានរសជាតិជាប់មាត់រួមជាមួយគ្រឿងផ្សំផ្សេងៗនៅក្នុងចានគុយទាវនេះ។​… Read More